All-round Protection
Drop Resistance | Water & Dust Resistance*

ធន់នឹងការពត់កោង | ធន់នឹងការធ្លាក់

ធន់នឹងការឆ្កូត

ប្រព័ន្ធការពារការជ្រាបទឹកនិងធូលី IP64

បន្ទះឈីប Octa-core ខ្លាំង
លេងហ្គេមយ៉ាងរលូន

កាមេរ៉ា 32MP

Super Clear

ការថតរូបដ៏អស្ចារ្យធ្វើបានយ៉ាងងាយស្រួល
ធានាម៉ាស៊ីនដំណើរការរលូន 48 ខែ¹
ម៉ាស៊ីនដំណើរការរលូន 4 ឆ្នាំ
រហូតដល់

12GB

Dynamic RAM²
រហូតដល់

256GB

ROM

7.84mm

រាងស្តើង³
អារម្មណ៍ងាយស្រួលចាប់កាន់ក្នុងដៃ

90Hz

អេក្រង់ផាសុខភាពក្នុងការសម្លឹងមើល
ការមើលឃើញច្បាស់ និងស្រទន់
គុណភាពដ៏លេចធ្លោក្នុងកម្រិតតម្លៃនេះ
វាមិនមានទូរស័ព្ទដែលរឹងមាំបំផុតនៅក្នុងកម្រិតថវិកានោះទេ។ ជាមួយនឹងការការពារសុវត្ថិភាពទាំង 8 ប្រភេទរួមបញ្ចូលគ្នា ការប្រើប្រាស់សម្ភារៈការពារជាច្រើន ចាប់ពីលោហៈរហូតដល់ ហ្វម រហូតដល់ ស៊ីលីខន Note 60 មានភាពតាន់រឹងមាំក្នុងកម្រិតស្តង់ដារថ្មីមួយ។
ArmorShell តាន់រឹងមាំបំផុត
ការពារ ការប៉ះទង្គិច
ការការពារសុវត្ថិភាព យ៉ាងពេញលេញ
រចនាសម្ព័នអាលុយមីញ៉ូមដ៏រឹងមាំ
ស៊ុមខាងក្នុងបង្កប់ដែករួមបញ្ចូលគ្នា
ពង្រឹងផ្នែកកញ្ចក់
ការការពារថ្នាំកូត
រចនាសម្ព័នអាលុយមីញ៉ូមដ៏រឹងមាំ
គម្របខាងលើរបស់ស្មាតហ្វូនកាន់តែរឹងមាំ កម្រិតនៃរចនាសម្ព័ន្ធរបស់វាកាន់តែធំ។ Note 60 ប្រើប្រាស់​សម្ភារៈ​អាលុយមីញ៉ូម​ដែល​មាន​ភាពធន់ខ្លាំង ​សម្រាប់​គម្រប​ខាងលើ​នេះ – វាជាប្រភេទ​ដូចគ្នា​ដែល​ប្រើ​ក្នុង​តួ​រថយន្ត​ប្រណាំង។ សម្ភារៈ​នេះ​មាន​ភាព​រឹង​មាំ​ ដែល​ល្អ​ជាង​វត្ថុធាតុ​អាលុយ​មីញ៉ូមធម្មតា​ដែល​អាចពត់បាន​ដល់​ទៅ 20% ដែល​ប្រើ​ដោយ​គូ​ប្រកួតប្រជែង។
ស៊ុមខាងក្នុងបង្កប់ដែករួមបញ្ចូលគ្នា
កំឡុងពេលដំណើរការផលិតបន្ទះខ្នងខាងលើ យើងបានបន្ថែមឆ្អឹងរឹងចំនួនបួននៅសងខាង និងផ្នែកកណ្តាល បង្កើតបានជាស៊ុមដែកដែលរឹងមាំ និងរួមបញ្ចូលគ្នា។ រចនាសម្ព័ន្ធនេះនាំមកនូវភាពធន់ខ្លាំងជាងមុន 123% ចំពោះការពត់កោង បើប្រៀបធៀបទៅនឹងការរចនាធម្មតា។
ពង្រឹងផ្នែកកញ្ចក់
ដោយ​ការ​បំពាក់​កញ្ចក់​ដែល​មាន​ភាពរឹងមាំខ្លាំង អេក្រង់​របស់ Note 60 មាន​ភាព​ធន់​នឹង​ការ​ធ្លាក់​ និង​ធន់​នឹង​ការ​ឆ្កូត​ដ៏​ល្អ ដែល​ផ្តល់​នូវ​ការ​ការពារ​ដូច​ខែលដ៏រឹងមាំ​។ សម្រាប់ភាពធន់កាន់តែប្រសើរ អេក្រង់មានភាពធន់នឹងការពត់កោង ហើយអាចឆ្លងកាត់ការធ្វើតេស្តទម្លាក់ពីកម្ពស់ 1.5 ម៉ែត្រយ៉ាងងាយស្រួលទៅលើផ្ទៃថ្មម៉ាប។
ការការពារថ្នាំកូត
Note 60 នាំមកនូវភាពធន់នឹងការឆ្កូតកាន់តែខ្លាំង ដោយប្រើប្រាស់ថ្នាំកូតដែលអាចការពារបាន ដោយមានសារធាតុប៉ូលីម៊ែរខ្ពស់ លើផ្ទៃពាក់កណ្តាលស៊ុម និងផ្ទៃខ្នងក្រោយ។ ជាមួយនឹងភាពធន់ដែលបានបន្ថែមនេះ Note 60 អាចទប់ទល់នឹងការធ្វើតេស្តកកិតនៃវត្ថុទូទៅដូចជាឈើ ក្រណាត់គ្រើមរឹង និងកាក់ បានយ៉ាងងាយស្រួល ហើយថែមទាំងអាចទប់ទល់បានយូរ ជាមួយប្រេង សាប៊ូបោកខោអាវ និងញើសផងដែរ។
ArmorShell តាន់រឹងមាំបំផុត
ការពារ ការប៉ះទង្គិច
ការការពារសុវត្ថិភាព យ៉ាងពេញលេញ
បន្ទះសៀគ្វីស្រូបយកចរន្ធឆក់
សមាសធាតុការពារដោយកាវ
ការការពារគែមអេក្រង់
ការរចនា ការពារព័ទ្ធជុំវិញ
បន្ទះសៀគ្វីស្រូបយកចរន្ធឆក់
ការធ្លាក់ទូរស័ព្ទអាចបណ្តាលឱ្យមិនត្រឹមតែការខូចខាតខាងក្រៅប៉ុណ្ណោះទេ ថែមទាំងខូចខាតយ៉ាងធ្ងន់ធ្ងរដល់សមាសធាតុអេឡិចត្រូនិចខាងក្នុងផងដែរ។ បន្ទះ motherboard និង sub-board របស់ Note 60 មានមុខងារស៊ីលីកូនបិទភ្ជាប់នៅគ្រប់ 7 ផ្នែកសំខាន់ខាងក្នុង។ ចិញ្ចៀនស៊ីលីកូនទាំងនេះមានប្រសិទ្ធភាពការពារការខូចខាតដល់ឧបករណ៍ភ្ជាប់ខាងក្នុងពីការធ្លាក់ ខណៈពេលដែលការពារការដាច់ខ្សែ។ ពួកវាក៏ផ្តល់នូវភាពធន់នឹងទឹក ដ៏សំខាន់ផងដែរ ដោយផ្តល់នូវការការពារដ៏សំខាន់ដល់ផ្នែកសំខាន់ៗ។
សមាសធាតុការពារដោយកាវ
សម្រាប់សមាសធាតុសំខាន់ៗចំនួនបី—the SOC (System on Chip), DDR (Double Data Rate memory), និង EMMC (Embedded MultiMediaCard)—Note 60 បានឆ្លងកាត់ដំណើរការ បិទភ្ជាប់ជាមួយនឹងកាវ adhesive យ៉ាងសំខាន់ម៉ត់ចត់ បង្កើនស្ថេរភាពនៃការតភ្ជាប់យ៉ាងណែន។ ការអនុវត្តន៍នេះការពារបញ្ហាដូចជាធូរលុង ឬសូម្បីតែការផ្ដាច់ខ្លួនដោយសារតែសម្ពាធ។
ការការពារគែមអេក្រង់
ដើម្បីទប់ទល់នឹងការប៉ះទង្គិចលើអេក្រង់ យើងបានដំឡើងស៊ុមការពារអេក្រង់របស់ Note 60 ដោយបង្កើតជាគែមការពារជុំវិញគែមអេក្រង់។ វាកាត់បន្ថយលទ្ធភាពដែលអេក្រង់ត្រូវបានការពារពីការជ្រាបទឹក និងខូចខាតក្នុងករណីមានការធ្លាក់។
ការរចនា ការពារព័ទ្ធជុំវិញ
Note 60 ត្រូវបានផ្សាបិទភ្ជាប់ពីខាងក្នុង លក្ខណៈពិសេសដែលបានបន្ថែមបន្ទះស៊ីលីកូន និងបន្ទះស្នោនៅគ្រប់ការបើកនៃដំណរភ្ជាប់ខាងក្រៅ ដូចជារន្ធដោតកាត រន្ធ USB ឧបករណ៍បំពងសម្លេង រន្ធដោតកាស និងមីក្រូហ្វូន។ ការបន្ថែមទាំងនេះបំប្លែងផ្នែកខាងក្នុងរបស់វាទៅជាផ្នែកបិទជិត ដែលផ្តល់នូវការការពារការជ្រាបទឹកពេញលេញ និងការការពារពីសម្ពាធ។ នេះធ្វើឱ្យការរចនាការពារព័ទ្ធជុំវិញ ធន់នឹងទឹក និងធន់នឹងការធ្លាក់។
បង្កើតឡើងសម្រាប់ការប្រើប្រាស់យូរអង្វែង

ប្រព័ន្ធការពារការជ្រាបទឹកនិងធូលី IP64⁴

ការការពារ ArmorShell រក្សាផ្នែកខាងក្នុង និងសមាសធាតុស្នូលរបស់អ្នក ជាមួយការការពារ ដោយធានាថាទូរសព្ទរបស់អ្នកអាចរួចផុតពីការខូចខាត ដែលមិននឹកស្មានដល់ដែលជីវិតបានឆ្លងកាត់។
បញ្ជាក់ដោយភ្នាក់ងារធានាគុណភាពអាល្លឺម៉ង់ដ៏ល្បីល្បាញ
វិញ្ញាបនបត្រធានាគុណភាពខ្ពស់ TÜV Rheinland
ស្តង់ដារគុណភាពខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងថ្នាក់របស់វា។ អ្នក​អាច​ប្រើ​ទូរសព្ទ​របស់​អ្នក​ដោយ​ទុកចិត្ត ​ដែល​វា​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​រឹងមាំ ​ដើម្បី​ទប់​ស្កាត់​ការប៉ះទង្គិច​គ្រប់​ប្រភេទ ចាប់​ពី​ការ​ធ្វើ​តេស្ត​លើការប្រើប្រាស់​ប្រចាំ​ថ្ងៃ​រហូត​ដល់​ស្ថានភាព​ធ្ងន់ធ្ងរ។
7
ប្រភេទនៃការធ្វើតេស្តប្រើប្រាស់ប្រចាំថ្ងៃ
6
ប្រភេទនៃការធ្វើតេស្តភាពជឿជាក់នៃសមាសធាតុផលិត
7
សេណារីយ៉ូនៃការធ្វើតេស្តខ្លាំង
អាចទុកចិត្តបានរាប់ឆ្នាំ

320+ ប្រភេទនៃការធ្វើតេស្តគុណភាពយ៉ាងម៉ត់ចត់

1,000,000 ដង
ការតេស្តចុចប៊ូតុង
សាកល្បងពីរដងនៃស្តង់ដារធម្មតា
40,000 ដង
នៃតេស្តដកដោត USB
ពីរដង លើសពីស្តង់ដារធម្មតា
21 ថ្ងៃ
ការធ្វើតេស្តធន់នឹងសីតុណ្ហភាពខ្ពស់/សំណើមខ្ពស់ 65°C/RH90%
14,000 ដង
ការធ្វើតេស្តទម្លាក់
ធានាម៉ាស៊ីនដំណើរការរលូន 48 ខែ

ម៉ាស៊ីនដំណើរការរលូន 4 ឆ្នាំ

ទូរស័ព្ទដែលប្រើបានយូរបំផុតក្នុងថ្នាក់របស់វា។ ជាមួយនឹងការធានារយៈពេល 4 ឆ្នាំនៃការប្រើប្រាស់ដោយគ្មានភាពយឺតយ៉ាវ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីដំណើរការចុះខ្សោយតាមពេលវេលាទៀតទេ។ ផ្ទុយទៅវិញ អ្នកអាចរីករាយនឹង "អារម្មណ៍ទូរស័ព្ទថ្មី" នោះក្នុងរយៈពេលជាច្រើនឆ្នាំ។
ថាមពលដែលស្ថិតស្ថេរ
បន្ទះឈីបខ្លាំង Octa-core

បន្ទះឈីបដ៏ខ្លាំងបំផុតនៅក្នុងថ្នាក់របស់វា⁵

បន្ទះឈីប Unisoc T612 ផ្ទុកថាមពលពេញ បើកដំណើរការហ្គេមកាន់តែរលូន និងល្បឿនបើកដំណើរការកម្មវិធីលឿនជាងមុន។

252,597

ពិន្ទុ​ AnTuTu

1.8GHz

ល្បឿន
Note 60
59.79 FPS
ជាមធ្យម⁶
គូប្រកួតប្រជែង
52.81 FPS
ជាមធ្យម⁶
AI Boost Engine

ថាមពលជាមួយប្រសិទ្ធភាព

កាន់តែរលូន AI Boost កាត់បន្ថយភាពយឺតយ៉ាវ និងធ្វើអោយប្រសើរឡើងនូវដំណើរការលេងហ្គេមដែលមាន FPS ខ្ពស់ សម្រាប់បទពិសោធន៍អ្នកប្រើប្រាស់ដែលមានការឆ្លើយតប និងស្ថេរភាពជាងមុន។ រីករាយជាមួយមុខងារច្រើនកម្រិតខ្ពស់ និងការលេងហ្គេមគ្មានរអាក់រអួល មិនដូចស្មាតហ្វូនផ្សេងទៀតនៅក្នុងថ្នាក់របស់វា។
ថាមពលពេញមួយថ្ងៃ

5000mAh

ថាមពលថ្មធំ⁷
អាចហៅទូរស័ព្ទលើសពី 30 ម៉ោងដោយសាកថ្មតែម្តង។ ហើយសម្រាប់សុខភាពថ្មកាន់បានយូរ Note 60 អាចរក្សាសុខភាពថ្មបាន 80% ទោះបីជាបន្ទាប់ពីសាក 1000 ដងក៏ដោយ។

30ម៉ោង

ហៅទូរសព្ទ

1013ម៉ោង

រយៈStandby
ដំណើរការរលូនឥតទាក់
រហូតដល់

4GB+8GB

Dynamic RAM
ជាមួយ 4GB+8GB of dynamic RAM Note 60 ធានាបាននូវការរ៉ាប់រងកិច្ចការច្រើនយ៉ាងរហ័ស និងឆ្លើយតបលឿន។ ហើយសម្រាប់ភាពរលូន ដែលប្រើប្រាស់បានច្រើនឆ្នាំ Note 60 ភ្ជាប់មកជាមួយ ROM 256GB និងការគាំទ្រ microSD 2TB ។
ទស្សនីយភាពដ៏រស់រវើក

90Hz

ផាសុខភាពក្នុងការសម្លឹងមើល
បទពិសោធន៍ទស្សនាល្អបំផុតនៅក្នុងថ្នាក់របស់វា។ ដើម្បីឱ្យរូបភាពកាន់តែរលូន និងការឆ្លើយតបនៃអេក្រង់កាន់តែប្រសើរ Note 60 ភ្ជាប់មកជាមួយល្បឿនអេក្រង់ 90Hz និងអត្រាប៉ះបញ្ជារ 180Hz ។ សម្រាប់ពន្លឺកាន់តែខ្ពស់ នៅក្រោមពន្លឺព្រះអាទិត្យ អេក្រង់អាចបើកព្លន្លឺជាមួយនឹងកម្រិតពន្លឺខ្ពស់បំផុតរហូតដល់ 560 nits។ ហើយសម្រាប់ការការពារភ្នែកកាន់តែប្រសើរឡើង មុខងារ Eye Comfort Mode អនុញ្ញាតឱ្យបញ្ចេញពន្លឺពណ៌ខៀវទាប។
6.74’’
អេក្រង់ធំ
90Hz
ល្បឿនអេក្រង់
180Hz
ល្បឿនប៉ះបញ្ជារ
560 nits
កម្រិតពន្លឺ
គ្មានបញ្ហានៅក្រោមភ្លៀង

ប៉ះបញ្ជាពេលភ្លៀង

ការប៉ះបញ្ជា ដែលអាចទុកចិត្តបាន ទោះបីជាដៃសើម ឬអេក្រង់សើមក៏ដោយ។ ដោះសោទូរសព្ទរបស់អ្នក ឆ្លើយការហៅទូរសព្ទ និងបញ្ចូលពាក្យសម្ងាត់របស់អ្នក សូម្បីតែនៅក្នុងពេលភ្លៀង ដោយមិនជូតសម្អាតអេក្រង់របស់អ្នក។
អន្តរកម្មឈានមុខ

Mini Capsule 2.0

ជាមួយនឹងការធ្វើឲ្យមុខងារប្រសើរឡើង និងមុខងារថ្មី ឥឡូវនេះអ្នកអាចធ្វើអន្តរកម្មដោយផ្ទាល់ជាមួយនឹងការជូនដំណឹងរបស់អ្នក ដោយនាំមកនូវការគ្រប់គ្រងកម្រិតបន្ទាប់សម្រាប់ប្រតិបត្តិការយ៉ាងពិតប្រាកដ។
កាន់តែខ្លាំង
កាន់តែស្តើង
7.84mm
ងាយស្រួលកាន់
187g
ផ្តល់អារម្មណ៍ស្រាល³
ខ្សែសង្វាក់​Peral
វាយនភាពដ៏អស្ចារ្យ
កម្រិតណាណូ
ដំណើរការ Lithography
កាន់តែច្បាស់
កាន់តែងាយស្រួល
ការថតដ៏អស្ចារ្យកាន់តែងាយស្រួល
32MP Super Clear Camera
Note 60 នាំមកនូវការកើនឡើង 146% នៅក្នុងបរិមាណភីកសែលច្រើនជាងជំនាន់មុន អ្នកទទួលបានរូបភាពកាន់តែច្បាស់ជាមួយនឹងព័ត៌មានលម្អិតកាន់តែច្រើន។ ហើយគួបផ្សំជាមួយនឹងក្បួនដោះស្រាយនៃការថតរូបកម្រិតខ្ពស់ Note 60 ចាប់យកពណ៌បានកាន់តែត្រឹមត្រូវ និងពិតប្រាកដជាងមុន ជាមួយនឹងលទ្ធផលល្អជាងស្មាតហ្វូនផ្សេងទៀតនៅក្នុងថ្នាក់របស់វា។
បំភ្លឺទិដ្ឋភាពពេលរាត្រី
Night Mode
Night Mode ធ្វើឱ្យការថតនៅពេលយប់មានភាពងាយស្រួលជាងពេលណាទាំងអស់ ជាមួយនឹងការបន្ថែមពន្លឺនៅក្នុងបរិយាកាសងងឹត ខណៈពេលដែលរក្សាបាននូវព័ត៌មានលម្អិត និងភាពច្បាស់។ ជាមួយនឹងសិនស័រកម្រិតខ្ពស់ជា មួយនឹងការគាំទ្រសម្រាប់បច្ចេកវិទ្យា 4-in-1 pixel binning ត្រូវបានបញ្ចូលគ្នាទៅជាភីកសែលធំមួយ ដែលនាំមកនូវការថតរូបពេលយប់កាន់តែច្បាស់ និងគួរឱ្យទុកចិត្តជាងមុន។
realme UI
ប្រត្តិបត្តិការរលូន
Based on Android 14
1.48-ខែដំណើរការរលូន: ដោយផ្អែកលើការធ្វើតេស្តដែលធ្វើឡើងដោយ realme Lab ឧបករណ៍នេះត្រូវបានធានាដើម្បីរក្សាភាពរលូនក្នុងប្រតិបត្តិការរយៈពេល 48 ខែក្រោមលក្ខខណ្ឌប្រើប្រាស់ធម្មតា។
2. 4GB+8GB dynamic RAM គឺទំហំសរុបដែលអាចពង្រីកបាន។ ជម្រើស 4GB+256GB គឺជាជម្រើសទំហំផ្ទុកធំបំផុតដែលមាន។ ជម្រើសទំហំផ្ទុកជាក់លាក់អាចប្រែប្រួលអាស្រ័យលើប្រទេស ឬតំបន់ដែលផលិតផលត្រូវបានដាក់ឱ្យដំណើរការ។
3. ទិន្នន័យ “7.84mm ultra slim” ត្រូវបានផ្តល់ដោយ realme Lab ។ កម្រាស់ពិតប្រាកដអាចប្រែប្រួលបន្តិច។
4. ប្រព័ន្ធការពារការជ្រាបទឹកនិងធូលី IP64: ផ្អែកលើការធ្វើតេស្តដែលធ្វើឡើងដោយ realme Lab ។ ការវាយតម្លៃនេះធានាថាឧបករណ៍នេះត្រូវបានការពារនឹងការជ្រាបចូលនៃធូលីដែលបានកំណត់ និងការសាចទឹកពីទិសដៅណាមួយ។
5. ពាក្យថា “ខ្លាំងបំផុតនៅក្នុងថ្នាក់របស់វា សំដៅលើផលិតផលដែលមានក្នុងជួរតម្លៃ $100 ជាមួយនឹងស្ថិតិរហូតដល់ខែមិថុនា ឆ្នាំ 2024។
6. ទិន្នន័យFPSនៃហ្គេមគឺបានមកពីហ្គេម MOBA ដ៏ពេញនិយម ដែលត្រូវបានសាកល្បងនៅការកំណត់ក្រាហ្វិកទាប។
7. 5000mAh គឺជាតម្លៃធម្មតានៃសមត្ថភាពថ្មរបស់ realme Note 60។
*រូបភាពផលិតផលគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ សូមយោងទៅលើផលិតផលពិត។ លក្ខណៈបច្ចេកទេស និងការពិពណ៌នាផលិតផលមួយចំនួនអាចផ្លាស់ប្តូរដោយសារហេតុផល ដូចជាការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ជាដើម។ ទិន្នន័យនៅលើទំព័រនេះបានមកពី realme ដែលបានរចនាប៉ារ៉ាម៉ែត្របច្ចេកទេស ទិន្នន័យសាកល្បងពីមន្ទីរពិសោធន៍ និងទិន្នន័យតេស្តរបស់អ្នកផ្គត់ផ្គង់។ នៅក្នុងស្ថានភាពជាក់ស្តែង ទិន្នន័យនឹងខុសគ្នាបន្តិចបន្តួច អាស្រ័យលើកំណែកម្មវិធីសាកល្បង បរិយាកាសសាកល្បងជាក់លាក់ និងកំណែជាក់លាក់។
Choose your market
Products may have different prices and availability based on market
Asia-Pacific
Europe
Middle East and Africa
Latin America
Other Regions