គោលការណ៏ធានានៃទូរស័ព្ទ​ដៃ​realme

គោលការណ៍ធានានេះអនុវត្តចំពោះតែទូរស័ព្ទដៃ realme ដែលលក់នៅ Algeria តែប៉ុណ្ណោះ។ ក្នុងអំឡុងពេលនៃការធានានឹងផ្តល់សេវាកម្មជួសជុលដោយឥតគិតថ្លៃប្រសិនបើមានបញ្ហាក្នុងកំឡុងពេលប្រើធម្មតា។ 

គ្រឿងបន្លាស់

រយៈពេលនៃការធានា

មុខទំនិញ

ទូរស័ព្ទ (ជាមួយថ្ម)

 12 months

តំលៃដើមនិងតំលៃសេវាកម្ម (បានរួមបញ្ចូល)

ខ្សែUSB , ខ្សែសាកថ្ម

  6 months

តំលៃដើមនិងតំលៃសេវាកម្ម (បានរួមបញ្ចូល)

ការប្តេជ្ញាចិត្តចំពោះការធានាគុណភាព

១.គ្រឿងបន្លាស់និង Accessories ថ្មីទាំងអស់។

២- គ្រឿងបន្លាស់អាចទទួលបានអត្ថប្រយោជន៍រយៈពេលធានា៣ខែគិតចាប់ពីថ្ងៃដែលបានផ្លាស់ប្តូរគ្រឿងបន្លាស់​​ ករណីពិសេសនិងមានការធានាយូរជាងនេះ។

 

ការណែនាំនិងគោលការណ៍នៃការធានា

  1. សុពលភាពនៃប័ណ្ណធានានិងវិក័យប័ត្រត្រូវបានទាមទារអោយរក្សាទុកអោយបានល្អ ដូច្នេះត្រូវប្រាកដថារក្សាទុកវានៅកន្លែងដែលមានសុវត្ថិភាព។
  2. ប្រសិនបើអ្នកបាត់វិក័យប័ត្រនិងភស្តុតាងនៃការទិញ  ហើយអ្នកមិនអាចផ្តល់នូវវិក័យប័ត្រដែលមានសុពលភាពនិងភស្តុតាងនៃការទិញទេ​ យើងនឹងប្រៀបធៀបកាលបរិច្ឆេទយ៉ាងពិតប្រាកដបូកបីខែបន្ទាប់ពីថ្ងៃចេញពីរោងចក្រកាលបរិច្ឆេទនៃការផលិតទូរស័ព្ទនិងកាលបរិច្ឆេទនៃការធានាអេឡិចត្រូនិច។ ការធានា ហើយបន្ទាប់មកជ្រើសរើសកាលបរិច្ឆេទដែលអ្នកពេញចិត្តជាថ្ងៃកាលបរិច្ឆេ។
  3. Accessoriesមួយចំនួន (ឧទាហរណ៍៖ Manual, Warranty card ល ) មិនត្រូវបានគ្របដណ្តប់ដោយការធានានេះឡើយ។
  4. ផលិតផលដែលបានទិញនៅស្រុកក្រៅមិនទទួលបានអត្ថប្រយោជន៍ពីសេវាកម្មធានានៅក្នុងមជ្ឈមណ្ឌលសេវាកម្មយើងឡើយ។ ប្រសិនបើអ្នកត្រូវចំណាយលើការផ្លាស់ប្តូរគ្រឿងបន្លាស់ សូមពិចារណាលើតំលៃដើមនៃគ្រឿងបន្លាស់និងធ្វើការណាត់ជួបជាមួយមជ្ឈមណ្ឌលសេវាកម្មអតិថិជនជាមុន។
  5. Accessories (ស្រោមស្បែក  ស្គ្រិនការពារបែកនិងរបាំងការពារជាដើម) អាចប៉ះពាល់ដល់មុខងាររបស់ទូរស័ព្ទបាន ប្រសិនបើមានករណីបែបនេះ​អ្នកអាចស្នើសុំការប្តូរគ្រឿងបន្លាស់ដោយមិនចាំបាច់ប្តូរទូរស័ព្ទ;
  1. ផ្នែកដែលត្រូវបានប្តូរគ្រឿងបន្លាស់ទាំងអស់ជាកម្មសិទ្ធិរបស់ realme។

ការណែនាំសំរាប់Out-warranty

ការធានានេះមិនគ្របដណ្តប់លើការខូចខាតដែលបណ្តាលមកពីមនុស្សឬលក្ខខណ្ឌណាមួយដូចខាងក្រោមនេះទេ ប៉ុន្តែសំរាប់សេវាកម្មជួសជុលគិតប្រាក់មានដូចធម្មតា។

  1. លើសពីរយៈពេលធានា
  2. ការប្តេជ្ញាចិត្តធានាក្រៅផ្លូវការ(មិនមែនជាrealme) ដូចជាការប្តេជ្ញាចិត្តដោយសំដីពីអ្នកលក់បន្ត។
  3. ទូរស័ព្ទខូចដោយសារតែការប្រើប្រាស់ខុស (ធ្លាក់ បុក ចូលទឹក បែក ល );
  4. ការខូចខាតនិងដំណើរការខុសប្រក្រតីដោយការរមិនអាចគ្រប់គ្រងបាន (ដូចជាទឹកជំនន់​ អគ្គិភ័យ​ រញ្ជួយដី​​​ រន្ទះបាញ់និងគ្រោះថ្នាក់ចរាចរណ៍) ;
  5. ការប្រើប្រាស់ឬថែរក្សាផលិតផលមិនស្របតាមការណែនាំដែលបង្កឱ្យមានការខូចខាតឬដំណើរការខុសប្រក្រតីដូចជា​ ការប្រើប្រាស់ក្នុងសីតុណ្ហភាពខ្លាំង​ ការប្រើ      Non-realme accessories ជាដើម។
  1. ឧបករណ៏ដែលមានការប៉ះទង្គិចដោយអចេតនា (ឧទាហរណ៍ case ស្គ្រិន accessories​ ល );
  2. ការរុះរើហើយផ្គុំឡើងវិញ ការជួសជុលដោយខ្លួនឯង ការផ្លាស់ប្តូរ ឬការខូចខាតដោយទង្វើមនុស្សដែលបណ្តាលឱ្យខូចខាត។

ការជូនដំណឹងដ៏សំខាន់និងការរំលឹកការBackupសម្រាប់ការផ្ញើរទូរស័ព្ទមកជួសជុល

  1. នៅពេលផ្ញើរទូរស័ព្ទមកជួសជុល សូមយកច្បាប់ចម្លងនៃវិក័យបត្រ័ដែលបានទិញនិងវិក័យប័ត្រដើម (ការបញ្ជាទិញនិងវិក័យប័ត្រត្រូវតែបំពេញនិងផ្សារភ្ជាប់ដោយអ្នកលក់ហើយមិនអាចកែប្រែបានទេ បើមិនដូច្នេះទេពួកគេនឹងត្រូវបានកែប្រែចាត់ទុកថាមិនត្រឹមត្រូវ) ។ ប័ណ្ណសម្គាល់លេខកាតIMEI មិនត្រូវរហែកមិនដូច្នេះការធានានឹងមិនមានសុពលភាព។
  2. មុនពេលបញ្ជូនឧបករណ៍មកជួសជុល សូមរក្សាទុកនិងលុបទិន្នន័យទាំងអស់ (ដូចជាលេខទូរស័ព្ទ សារ រូបថត។ ល។ ) ដែលអ្នកបានរក្សាទុក ដើម្បីការពារការបាត់បង់ឬការបង្ហាញនៅពេលធ្វើការជួសជុល។ ដើម្បីគោរពភាពឯកជនរបស់អ្នក មជ្ឈមណ្ឌលសេវាកម្មអតិថិជន realme ពិតប្រាកដនិងបុគ្គលិករបស់ខ្លួននឹងមិនទទួលខុសត្រូវចំពោះការBacking up ឬការ Restore ទិន្នន័យសម្រាប់អ្នក ហើយនឹងមិនទទួលខុសត្រូវចំពោះផលវិបាកណាមួយដែលបណ្តាលមកពីការបាត់បង់ឬការបង្ហាញទិន្នន័យឡើយ។

ព័ត៌មាន​ផ្សេងទៀត

  1. នៅក្នុងកាលៈទេសៈដែលទូរស័ព្ទត្រូវបានទទួលរងនូវសំណើម ការខូចខាត ឬការផ្លាស់ប្តូរ  វាអាចមានបញ្ហាផ្សេងទៀតបន្ទាប់ពីទូរស័ព្ទត្រូវបានដំណើរការ។ ប្រសិនបើទូរស័ព្ទអាចធ្វើការហៅមុនពេលត្រូវបានជួសជុល​​​ គឺមិនអាចជួសជុលបានទេ​ នេះត្រូវបានគេចាត់ទុកថាជាបញ្ហាដែលបណ្តាលមកពីកំហុសដោយខ្លួនឯងហើយមិនអាចជួសជុលបាន។ មជ្ឈមណ្ឌលសេវាកម្មអតិថិជនអាចតម្រូវឱ្យអ្នកចុះហត្ថលេខាលើកិច្ចសន្យាជួសជុលដាច់ដោយឡែកមុនពេលជួសជុលក្នុងស្ថានភាពបែបនេះ។
  2. ប្រសិនបើគោលការណ៍សេវាកម្មផ្ទុយនឹងច្បាប់និងបទបញ្ជាជាតិ ច្បាប់និងបទបញ្ញត្តិទាំងអស់នៅក្នុងប្រទេសមានអាទិភាព។
Choose your market
Products may have different prices and availability based on market
Asia-Pacific
Europe
Middle East and Africa
Latin America
Other Regions